header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិកូរ៉េម្នាក់ មិនដឹងជាកើតអីទេ បានដើរទៅវាយបុរសជនជាតិបរទេសម្នាក់ បណ្ដាលឲ្យ​បែកច្រមុះហូរ បង្កការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ រត់ទៅជួយឃាត់ តែបុរសជនជាតិកូរ៉េនោះមិនស្ដាប់រករឿងវាយអ្នកឃាត់ទៀត ទើបប្ដឹងសមត្ថកិច្ចឲ្យ​វាយខ្នោះយកប៉ុស្តិ៍តែម្ដង។

ហេតុការណ៍ខាងលើនេះ បានកើតទឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅក្រោយវាំងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនជាតិកូរ៉េ ដែលវាយជនបរទេសបែកច្រមុះហូរនោះ ឈ្មោះ LEE JIN WOO អាយុ៣១ឆ្នាំ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹង មុនពេលកើតហេតុ មានបុរសបរទេសសម្នាក់គាត់បានត្រូវចោរឆក់ខ្សែក ពេលដើរតាមផ្លូវ។ ក្រោយមករូបគាត់បានដើរទៅប៉ុស្តិ៍ដើម្បីដាក់ពាក់បណ្ដឹងពេលទៅដល់ប៉ុស្តិ៍ឃើញកំពុងជួសជុលរួចគាត់មិនដឹងថា ប៉ុស្តិ៍ថ្មីនៅទីណា ក៏ដើរត្រឡប់មកវិញ ពេលមកដល់ពាក់កណ្ដាលផ្លូវ ក៏ជួបជាមួយនិងបុរសជនជាតិកូរ៉េ ហើយមិនដឹងថា បុរសកូរ៉េនោះកើតអីទេ បានជាវាយគាត់បែកច្រមុះហូរឈាមរួចរកវាយប្រជាពលរដ្ឋដែលចូលឃាត់ទៀត។

ក្រោយមកសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីឃាត់បុរសកូរ៉េខាងលើនេះ តែត្រូវបុរសនេះរកវាយសមត្ថកិច្ចទៀត ទើបពួកគាត់ចាប់វាយខ្នោះយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។ ពេល​នាំមកដល់ប៉ុស្តិ៍បុរសជនជាតិកូរ៉េខាងលើនោះគិតតែពីជេរសមត្ថកិច្ចថា ហេតុអីបានចាប់ខ្លួនវា។

បើតាមសំដីរបស់ប្រជាពលរដ្ឋនិយាយថា ទំនងបុរសកូរ៉េខាងលើនេះបែកថ្នាំហើយ ព្រោះមុនឈានដល់វាយបុរសបរទេសបែកច្រមុះនោះ គឺបុរសកូរ៉េនេះបានវាយបរទេសពីរនាក់ប្រពន្ធដែលដើរកាត់មុខរត់ពេញផ្លូវម្ដងហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post