header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សិប្បកម្មកែឆ្នៃចំណីអាហារពីស្រស់ទៅក្រៀមមួយកន្លែងដែលមានទីតាំងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យដោយបានរកឃើញ សាច់ជ្រូក ទៅបន្លំធ្វើជាងៀតគោ ហើយច្រកថង់ប្លាស្ទិកដោយដាក់យីហោ សាច់គោងៀតពិសេស សញ្ញាគោញញឹម។

យោងតាមសមត្ថកិច្ចដែលបានចុះទៅត្រួតពិនិត្យកាលពីចុងសប្ដាហ៏ទៅថ្មីៗនេះបានឲ្យដឹងថា សាច់ជ្រូកទាំងនេះបានត្រូវម្ចាស់សិប្បកម្មខាងលើទិញសាច់ជ្រូកមានជំងឺ និងសល់ពីការលក់នៅទីផ្សារមួយចំនួនយកមកកែឆ្នៃជាសាច់គោលក់បន្លំអតិថិជន។ សាច់ងៀតជ្រូក ដែលគេបន្លំថាជាងៀតគោនេះ គឺមុនដំបូងគេបានយកសាច់ជ្រូកទៅស្ងោរ ហើយត្រាំទឹកនិងយកទៅហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិនអោយឆ្អិន។

បើតាមសមត្ថកិច្ច នៅក្នុងការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចក៏បាននាំយកនំមឹកកញ្ចប់ម៉ាក SENTO ៤,២គីឡូក្រាម, សំបកកញ្ចប់នំម៉ាក SENTO ៨គីឡូក្រាម និងសាច់បន្ទះមឹកម៉ាក SENTO ២៤ គីឡូក្រាម យកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីត្រួតពិនិត្យ បច្ចេកទេសផងដែរ។ ដោយឡែកសិប្បកម្មខាងលើវិញ ត្រូវបានបិទជាបណ្ដោះអាសន្ន រង់ចាំតុលាការស៊ើបអង្កេតបន្ត ហើយបើរកឃើញថាខុសច្បាប់នោះ នឹងឈានដល់បិទតែម្ដងចោលតែ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post