
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានច្រៀង និងលេងហ្គីតាមួយបទ មានចំណងជើងថា “វិលវិញអូន” ម្ចាស់សំនៀងដើម លោកថេត សម្បត្តិ។
ឯកឧត្តម បកស្រាយចម្រៀងនេះនៅក្នុងពីធីពិអាហារសាមគ្គីជួបជុំមន្ត្រីរាជការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បទចម្រៀងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មន្ត្រីរាជការ។ ជាមួយគ្នានោះ មន្ត្រីរាជការក្នុងក្រសួក៏បានថ្លែងអំណគុណ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានច្រៀង និងលេងហ្គីតាមួយបទនេះ ជូនសណ្តាប់កម្សាន្ត ។
ឯកឧត្តមបានធ្វើឱ្យយើងខ្ញុំចងចាំ ពីភាពជាអ្នកដឹកនាំគំរូ យល់ដឹងសុខទុក្ខប្រជាពលរដ្ឋ តាមការផ្តល់សេវាសាធារណៈល្អ ពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន យកចិត្តទុកដាក់លើកត្តាជីវភាពមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ និងផ្តល់ឱកាសការងារល្អដល់មន្ត្រីគ្រប់ៗរូប។
