Sponsor
រិទ្ធី

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នេះ សម្ដេច ហ៊ុន សែន បាន​ស្តីបន្ទោស​ឲ្យ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ប្រចាំ​កម្ពុជា​លោក William Heidt ថាជា​មនុស្ស​ភូតកុហក និង​ពូកែ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​។ ការស្តីបន្ទោស​របស់​ស​ម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក William Heidt ព្រមាន​ផ្ដាច់ជំនួយ​លើ​វិស័យ​ពន្ធដារ​កម្ពុជា​។​

​ការថ្លែង​បែបនេះនៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​២​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​៧៧ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ។ សម្ដេច ហ៊ុន សែន បាន​និយាយថា ជំនួយ​​អាមេរិក​លើ​វិស័យ​ពន្ធដា​រនេះ បានបញ្ចប់​កាលពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដូច្នេះ​វា​គ្មាន​អ្វីដែល​អាមេរិក​ត្រូវ​ព្រមាន​ផ្ដាច់ជំនួយ​នេះ មកលើ​កម្ពុជា​ទៀត​ទេ​។ ក្នុងន័យនេះ​ប្រមុខរដ្ឋ​ភិ​បាល ចាត់ទុក​ការប្រកាស​របស់​ទូត​អាមេរិក​បែបនេះ ជា​គោលបំណង​បំផ្លាញ​កិត្តិយស​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។​
 

​លោកនាយករដ្ឋមន្ត្រី បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖ យើង​មិន​បានទទួល​ជំនួយ​អាមេរិក​លើ​វិស័យ​ពន្ធដារ​ទេ​។ ពី​មុនគេ​ធ្លាប់​ផ្ដល់​អ្នកជំនាញការ​ទៅលើ​បញ្ហា​រតនាគារ និង​ពន្ធដារ​ ប៉ុន្តែ​ជំនួយ​នេះ​ត្រូវ​បានបញ្ចប់​តាំងពី​ឆ្នាំ​២០១៦ មកម្លេះ។ ហេតុអ្វី​បានជា​គេ(សហរដ្ឋអាមេរិក)​សរសេរថាផ្ដាច់ជំនួយ​យើង​នៅ​ឆ្នាំ​២០១៨? តើ​គោលបំណង​ជា​ក់លាក់​លើ​បញ្ហា​នេះ​ជា​អ្វី​? ប្រហែលជា (​អាមេរិក​)​ពិបាក​ឆ្លើយ​នឹង​សំនួរ​នេះ ។ ​ខ្ញុំ​មិន​យល់​! តើ​អ្នក​មានបំណង​បង្ខូចកេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​? ហើយ​ថា​អ្នកផ្ដល់ជំនួយ ហើយ​អ្នក​ផ្ដាច់ជំនួយ​ដោយសារ​មិន​ពេញចិត្ត​?​។

 

​​សម្ដេច ហ៊ុន សែន ក៏បានស្នើ​ឲ្យ​លោក William Heidt ចេញមុខ​បកស្រាយ​លើ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់ច្រឡំ​។ ​ប្រធានាធិបតី ត្រាំ​ (Trump) ទើប​បង្កើត​ពានរង្វាន់​សារព័ត៌មាន​ភូតកុហក ឥឡូវនេះ​មាន​អគ្គរដ្ឋទូត​ភូតកុហក ជិះឡាន​ដាក់​ទង់ជាតិ​សរសេរ​កំណត់​ទូត​ភូតកុហក​…​។ ខ្ញុំ​ចង់​ប្រាប់​ប្រជាពលរដ្ឋ​របស់ខ្ញុំ​កុំ​ឲ្យ​ជឿ​អ្នកឯង អ្នកឯង​ភូត​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​អ្វីដែល​នៅ​ក្រោយខ្នង​ពិតប្រាកដ គឺ​ការ​មួលបង្កាច់ ដើម្បី​បង្កើត​ចិត្តសាស្ត្រ ឲ្យ​ពួក​អា​ងាប់(CNRP)​ទៅហើយនោះ រស់​ឡើងវិញ​។ វា​មិនអាច​ទៅរួច​នោះទេ​…​។ ​គ្មាន​រឿង​កាត់​ជំនួយ​ទេ លិខិត​នោះ​គឺជា​ការសរសេរ​របស់​ទូត​អាមេរិក​ទេ គ្មាន​កាត់​ជំនួយ​ឡើយ​។ ទូត​អាមេរិក​ចេញមុខ​បកស្រាយ​មក​ បើ​ភាន់ច្រឡំ​ថា​ភាន់ច្រឡំ​។ សម្តចសុំ​ផ្ដាំ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Heidt កុំ​ធ្វើ​ចរិត​ដូច​ឯកអគ្គរដ្ឋទូត​អាមេរិក​អាណត្តិ​មុន វិល​លៀម ថូតដែល​លើកដៃ​ច្រ​ង៉េ​ង​ច្រ​ង៉ាង ពេល​ព្រះមហាក្សត្រ​យាង​បើក​សម័យប្រជុំ​រដ្ឋសភា​កាលពី​ឆ្នាំ​២០១៣​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor