Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជារឿងដដែលៗ ហើយនៅតែប្រព្រឹត្តខុសដដែលៗ ដោយត្រឹមតែមួយថ្ងៃសោះ អាជ្ញាធរខណ្ឌដូនពេញ បានចាប់ឃាត់យានយន្តជិត២០គ្រឿង ពាក់ព័ន្ធករណីចរាចរខុសទិសដៅនៅម្ដុំភូមិគ្រឹះសម្តេចតេជោ នាយករដ្ឋមន្ត្រី។

របាយការណ៍ពីសាលាខណ្ឌដូនពេញ ឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល អាជ្ញាធរមានសមត្ថកិច្ចខណ្ឌ បានធ្វើការឃាត់ម៉ូតូសរុបចំនួន១៨គ្រឿង ហើយបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor