Sponsor
ដោយ៖ វណ្ណា

កំពង់ធំ =មនុស្ស០២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិង៤នាក់ទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងឧបហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តក្នុងដំណើរច្រាស់ទិសគ្នា កាលពីវេលាម៉ោង១១និង៤៨នាទីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ស្ថិតនៅ តាមផ្លូវជាតិលេខ០៦ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦និង ១១៧ នៅចំណុចភូមិសំរោង ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

យោងតាមសមត្ថកិច្ចស្រុកបារាយណ៏បានអោយដឹងថា រថយន្តដែលបុកគ្នានេះគឺទី១ រថយន្តម៉ាកកាម៉ារីបាឡែនពណ៏ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2R4622 ក្នុងទិសដៅពីជើងទៅត្បូងបើកបរដោយឈ្មោះម៉ាក រ៉ាដែន ភេទប្រុសអាយុ ១៩ និងអ្នករួមដំណើរ២នាក់ទៀត។ ដោយឡែកភាគីរថយន្តរថយន្តម៉ាកកូរ៉ូឡាពណ៏ស្ក ពាក់ផ្លាកលេខ ភ្នំពេញ2E6221 ក្នុងទិសដៅពីត្បូងមកជើងបើកបរដោយឈ្មោះ ឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំនិងអ្នករួមដំណើរ២នាក់។ នៅក្នុងឧបហេតុគ្រោះថ្នាក់នេះបានបណ្ដាលអោយមនុស្សម្នាក់ៗក្នុងរថយន្តនីមួយៗបានស្លាប់នៅនិងកន្លែងកើតហេតុ។ ដោយឡែកអ្នករងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំដើម្បីជួយសង្រ្គោះ។

បើតាមសម្ថកិច្ច មូលហេតុដែលបណ្ដាលគ្រោះថ្នាក់ចរាចរណ៏នេះគឺមក រថយន្តម៉ាកកាម៉ារីបាឡែនបើកមកពីជើងទៅត្បូងឡើងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ប៉ះនិងរថយន្តស្របទិសជ្រុលមកបុកនិងរថយន្តម៉ាកកូរ៉ូឡាបើកបរមកពីទិសផ្ទុយគ្នាតែម្ដង។ ក្រោយសមត្ថកិច្ចចុះធ្វើការវាស់វែងនិងយកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ រងចាំរកដំណោះស្រាយគ្នាជាក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor