Sponsor
រិទ្ធី

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ​ ស្រស់ បានធ្វើដំណើរទៅកាន់ ឆ្នេរអូរឈើទោល ក្រុងព្រះសីហនុ ដើម្បីកម្សាន្តអារម្មណ៍ និងកសាងកម្លាំងតំណាងឲ្យគណបក្សយុវជនកម្ពុជានៅ។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖ ជិះឡានបណ្តើរបុកពោះបណ្តើរ ដោយគិតថាឆ្នេរអូរឈើទាលបានឃ្លាតឆ្ងាយពីជនជាតិខ្មែរ ហើយដោយហេតុប៉ុន្មានខែមុនឃើញព័ត៌មានចុះព្រោងព្រាតថាកំពង់សោម (ក្រុងព្រះសីហនុ) និងឆ្នេរអូរឈើទាល ឥឡូវត្រូវបានចិនកាន់កាប់ហើយ ប៉ុន្តែឮមួយពាន់ដងមិនស្មើមកជួបផ្ទាល់ម្តងនោះទេ។ ជាក់ស្តែងខណៈនេះ ខ្ញុំកំពុងអង្គុយលំហែរកាយ នៅឆ្នេរអូឈើទាល ហើយឆ្នេរអូឈើទាលនៅ តែឆ្នេរអូរឈើរទាល ជាពិសេសតម្លៃម្ហូបនៅទីនេះគឺមានតម្លៃសមរម្យដដែល ម៉្យាងវិញទៀត តុអង្គុយមួយក្រុមសេវាជួលត្រឹមតែ ២ ម៉ឺននរៀល តែប៉ុណ្ណោះគឺខុសឆ្ងាយពីការចុះផ្សាយកន្លងមក។

 

លោក ពេជ្រ ស្រស់ បញ្ជាក់ថា៖ ក្នុងន័យនេះ ខ្ញុំមិនបាននិយាយកាន់ជើងនរណាម្នាក់នោះទេ គឺខ្ញុំគ្រាន់តែចង់ឲ្យអ្នកផ្សព្វផ្សាយមួយចំនួនផ្សាយអ្វីជាការពិតតែប៉ុណ្ណោះ ដើម្បីកុំឲ្យពលរដ្ឋខ្មែរភ័យខ្លាច និងមិនហ៊ានមកលេងនៅមាត់    សមុទ្រខ្មែរខ្លួនឯងនោះទេ ហើយការបំភ័យគ្នាឯងនេះធ្វើឲ្យបាត់បង់ប្រយោជន៍ជាតិ។ ព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ សង្គមជាតិខ្មែរខ្លួនឯង។

សូមបញ្ជាក់ថា ចំនួនជនជាតិចិននៅក្រុងព្រះសីហនុបានកើនឡើងយ៉ាងកំហុស ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាព។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor