
កណ្ដាល៖ ករណីឃាតកម្ម កូនចុង វាយឪពុកចុងបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះសែ កាំង ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ សែ កាំង ភេទប្រុស អាយុ៧៥ឆ្នាំ ជាតិវៀតណាមមុខរបរ កសិករទីលំនៅភូមិ ជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យ ០១ នាក់ ឈ្មោះ គង់ សំអឿន ហៅកៃ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជាតិ ខ្មែរមុខរបរ កសិករទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯមខេត្តកណ្តាល។(ឃាត់ខ្លួន)វត្ថុតាងចាប់យក -ឈេីជ្រុងទំហ៊ំ៨,៥ស.មគុណ៤ស.ម។ ប្រវែង ៥៥ស.ម។

មុនពេលកេីតហេតុជនសង្ស័យនៅផ្ទះរបស់ខ្លួន ដែលនៅទល់មុខផ្ទះជនរងគ្រោះ (ជាឪពុកចុង)វេលាម៉ោង៥ ជាងល្ងាចឈ្មោះ គង់ សំអឿន ហៅ កៃ បានដេីរចេញពីផ្ទះកាន់ឈេីជ្រុង ប្រវែង កន្លះម៉ែត្រ សំដៅមកឡេីងលេីផ្ទះឪពុកចុងភ្លាមនោះឈ្មោះយ៉ាយ ចាន់រ៉ា ភេទ ស្រី ត្រូវកូនបង្កេីតរបស់អ្នករងគ្រោះ បានស្រែកពីខាងក្រោមផ្ទះថាៈ ពុកអេីយ អាអឿនកាន់ព្រនង់ឡេីងទៅលេីផ្ទះហេីយ គាត់បានឆ្លេីយមកវិញថា:អេី មានការអី ពេលនោះគាត់កំពុងសូត្រធម៌នៅលេីផ្ទះ ។

ជាមួយនិងពេលបន្ទាន់គ្នា ឈ្មោះចាន់រ៉ា បានរត់ឡេីងតាមក្រោយជនសង្ស័យ បានឃេីញជនសង្ស័យកំពុង វាយឪពុកខ្លួនបែកក្បាលធ្លាយ ខួរ ស្លាប់បាត់ទៅហេីយ។ ហេីយបាន ស្រែកហៅឲអ្នកជិតខាងជួយ។
ក្រោយពីបានវាយអ្នករងគ្រោះដែលត្រូវជាឪពុកចុង រួច ជនសង្ស័យបានចុះពីលេីផ្ទះ មានកាន់ព្រនុង រួចទៅអង្គុយនៅផ្ទះ របស់ខ្លួនវិញ ករណីនេះ កម្លាំងប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាល សំបួរ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។



