
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់ជាងគេនៅអាស៊ី បើនិយាយពីរបាំខ្មែរវិញចែងចេញជា៣ប្រភេទគឺ របាំក្បាច់បុរាណ ខ្មែររបាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។ របាំ គឺជាចង្វាក់មួយបែបដែលគេរាំតាមក្បាច់។ តែយើងលើកយកតែរបាំជូនពរ ដែលជារបាំប្រពៃណីខ្មែរ។ របាំប្រពៃណីខ្មែរ ជារបាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាំនេះមានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន របាំជូនពរ របាំបេះក្រវាញ ជាដើម។



របាំជូនពរសម្តែងដើម្បីជូនពរដល់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីបដិសណ្ឋារកិច្ច ឬទស្សនកិច្ចឱ្យទទួលបាននូវសេរី សួស្តី ជ័យមង្គល វិបុលសុខគ្រប់ៗប្រការ។ ជាធម្មតាមុនអង្គពិធីទាំងមូលចាប់ផ្តើម គេតែងសម្តែងរបាំនេះមុនគេ។ តោះមើលអត្ថន័យនៃការរាំរបាំជូនពរទាំងអស់គ្នា!






