Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវថ្មី ដោយប្រធានចាស់ គឺលោក ឡាយ វណ្ណៈ ត្រូវបានផ្លាស់ប្តូរចេញ ជំនួសវិញដោយ លោក អ៊ូច ភា។

ក្រោយពិធីប្រកាសផ្ទេរភារកិច្ចចប់ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្ម​ទណ្ឌក្រសួងមហាផ្ទៃ ដោយស្លៀកពាក់ស៊ីវិល ចាប់រុញចូលរថយន្តស៊ែរីទំនើប រួចដឹកចេញយ៉ាងប្រញ៉ាប់ ឆ្ពោះមករាជធានីភ្នំពេញ នាវេលាម៉ោង  ១៥ និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ ។

ដីកាបញ្ជាឲ្យចូលខ្លួន

ការចាប់ខ្លួននេះ​ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ​ បានស្រាវជ្រាវ​ឃើញថា​ លោកជាជនសង្ស័យនៅពីក្រោយការស្លាប់របស់លោកស្រី​ ចេវ​ សុវឌ្ឍនា​ កាលពីថ្ងៃ​ទី​ ២៦​ ខែ​ មករា​ឆ្នាំ​ ២០១៨​ ។​

ទាក់ទងនឹងរឿងនេះដែរ ខាង លោក​ ឡាយ​ វណ្ណៈ​ សារភាព​បង្ហោះលើ​ Facebook របស់លោកថា​ លោកពិតជាមានការស្រលាញ់គ្នា ​ជាមួយលោកស្រី​ ចែវ​ សុវឌ្ឍនា​ ពិតប្រាកដមែន​ តែលោកមិនបានសម្លាប់នាងនោះទេ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor