Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សព​ស្ត្រី​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​នៅនឹងបង្អួចក្នុងបន្ទប់​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពស្ត្រីខាងលើ ត្រូវបានគ្រួសារអះអាងថា ឈ្មោះ សួង លីនណា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកូនប្រុស២នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រិទ្ធិ ស័ក្ដិ អាយុ៣ឆ្នាំ។

បើតាមប្រភពពីប្រជាពលរដ្ឋ និងក្រុមគ្រួសារ ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅអ្នកផ្ទះនៅឯស្រុកថា មិនបានទៅស្រុកទេ ពីព្រោះជនរងគ្រោះអត់មានលុយទេ បានទិញរបស់របរគ្រឿងអលង្ការអស់ហើយ ចាំពីរបីថ្ងែទៀត មានលុយបានទៅលេងស្រុកហើយ។ ពេលនោះ ជនរងគ្រោះក៏បានផ្ដាំផ្ញើបងប្អូនឲ្យជួយមើលថែកូនគាត់ផង។ លុះមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះ ក៏មានការភ្ញាក់ផ្អើលថា ស្រ្ដីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួយមួយកន្លែង ដែលនៅជិតកន្លែងគាត់ធ្វើការ ទើបប្រជាពលរដ្ឋទូរស័ព្ទទៅប្រាប់សាច់ញាតិជនរងគ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើកោសល្យវិច័យលើសាកសព ប៉ុន្តែមិនទាន់បញ្ជាក់ថា ជាករណីអត្តឃាត ឬឃាតកម្មសម្លាប់ប្លន់ឬយ៉ាងណានោះទេ ដោយហេតុថា សពបានបាត់បង់ចិញ្ចៀន ខ្សែក ខ្សែដៃផងដែរ។

សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ។ ចំណែកឯមនុស្សចំននួ២នាក់ ដែលបានរស់នៅផ្ទះជួលជាមួយជនរងគ្រោះ សមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីយកទៅសួរនាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor