Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ក្រុមប្រជាពលរដ្ឋជាង៤០នាក់ មកពីពីរឃុំ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅម៉ោង៥៖៣០នាទីព្រឹកព្រលឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានមកប្រមូលផ្ដុំគ្នានៅមុខក្រសួង​រៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់ គោលបំណងឲ្យក្រសួងជួយដោះបញ្ហាពួកគាត់​។

ក្រុមប្រជាពលរដ្ឋទាំង ២ឃុំនោះ ទី​១-ឃុំហោងសំណំ​  ដឹកនាំ​ដោយ​ អ៊ឹម​ ចេម និងទី២-ឃុំសង្កែសាទប ដឹកនាំ​ដោយ ម៉ៃ​ ម៉េន ដំណើរតាម​រថយន្ត​​តូរីស​ ២គ្រឿង​ និងម៉ូតូ​ ២គ្រឿង បាននាំគ្នាឡើងទៅក្រសួង​រៀបចំដែន​ដីនគរូបនីយកម្ម និងសំណង់ មូលហេតុក្រសួងបាន​ឲ្យ​ពួកគាត់​មក​ធ្វើលិខិតបញ្ជាក់លើឯកសារដី​ ដែលពួ​កគាត់កាន់កាប់ជាក់ស្ដែងពី​អាជ្ញាធរភូមិ.ឃុំ ប៉ុន្តែដោយសារតែពួក​គាត់​យកឯកសារទៅឲ្យ​មេឃុំ​បញ្ជាក់ ​តែលោកមេឃុំ​ បដិសេធមិនព្រម​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ឲ្យ​​ទេ ទើបនៅព្រឹកនេះពួកគាត់នាំគ្នាឡើងមកក្រសួងតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor