Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ម៉ូតូ២គ្រឿងសាកកម្លាំងគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងសងខាងរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបី លើផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរ ស្ថិតនៅក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ក្នុងទិសដៅបញ្រ្ចាសគ្នា ។

មន្ត្រីនគរបាលស្រុកលំផាត់ បានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ ថាន់ ម្យ៉ាន់ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-2216 បើកបរក្នុងទិសដៅពីត្បូងទៅជើង រងរបួសធ្ងន់ គ្មានពាក់មួកសុវត្ថិភាព។ ចំណែកជនរងគ្រោះឈ្មោះ ឯក សុភកិ្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-2875 បើកបរពីជើងទៅត្បូង រងរបួសធ្ងន់ គ្មានពាក់មួកសុវត្ថិភាព ។អ្នកទាំងពីរនាក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ឃុំកាឡែង ចុះមកអន្តរាគមន៍ ហើយបានទំនាក់ទំនងទៅសាច់ញាតិដឹកបញ្ជូនអ្នករងរបួសធ្ងន់ទាំង២នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តាមរថយន្តឯកជន ។

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿង ត្រូវបាននគរបាល យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor