header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈកំពុងទទួលសេវាផ្លូវភេទ ដូចពាក្យចាស់ថា “ស្លាប់លើបង្គង” បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤រសៀល ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចហាងកាហ្វេ បង្កប់សេវាផ្លូវភេទមួយកន្លែង ជិតកំពង់ផែភ្នំពេញ ចម្ងាយប្រហែល១០០ម៉ែត្រ នៅតាមផ្លូវលេខ៨០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ(សព)មានឈ្មោះ មុំ គង់ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើសំណង់ ម្តុំអូរឫស្សី ដែលសព្វថ្ងៃរស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យភ្នាក់ងារ CAM POST ដឹងថា នៅវេលាម៉ោងជាង៣រសៀល ជនរងគ្រោះបានជិះម៉ូតូឌុបទៅរកសេវាផ្លូវភេទនៅផ្ទះហាងកាហ្វេមួយកន្លែង គ្មានលេខ នៅម្តុំជិតកំពង់ផែភ្នំពេញ តាមបណ្តោយផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានត្រូវថ្លៃគ្នាក្នុងតម្លៃ៣០,០០០រៀល (៣ម៉ឺនរៀល ក្នុងមួយដង) ហើយក៏ចូលក្នុងបន្ទប់។ មួយសន្ទុះក្រោយមក ស្រ្តីដែលជាដៃគូបានចេញមកវិញ ហើយស្រែកឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ទើបដឹងថា បុរសវ័យចំណាស់នោះ បានស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ មកពិកនិត្យមើល ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យ និងដោយសារសាច់ញាតិនៅឆ្ងាយផងនោះ សមត្ថកិច្ចបានឲ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post