header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត LAND ROVER មួយគ្រឿង ជិះដោយមនុស្សប្រុស៣នាក់ បានបោះពួយយ៉ាងលឿន តែបួងចង្កូតមិនទាន់ហោះពីលើស្ពានច្បារអំពៅ ចុះមកក្រោមទៅបុកផ្ទប់នឹងដើមឈើទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស ខណៈរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះកើតឡើងនៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចគល់ស្ពានច្បារអំពៅចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារ​ CAM​ POST ថា នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់ រួមដំណើរដោយមនុស្សប្រុស២នាក់ទៀត បើករថយន្ត Range Rover Discovery ស៊េរីទំនើប​ ពាក់ស្លាកលេខ ភ្នំពេញ 2AL-0016 បើកពីកើតទៅលិចបោះពួយយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ បួងចង្កូតមិនទាន់ក៏ហោះពីលើស្ពានប្រហែល២០ម៉ែត្រ ជ្រុលទៅបុកខ្ទមអ្នកតា និងដើមពោធិ៍កល់ជាប់ទៅមុខលែងរួច បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ករណីនេះមិនមានអ្នករងរបួសទេ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ច្បារអំពៅ២។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post