header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ជនសង្ស័យមានគ្នាពីរនាក់ ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ បានយក កាំបិតចុងស្រួច ប្រវែងប្រហែល៤០សង់ទីម៉ែត្រ ភ្ជង់កនារីម្នាក់ ហើយគំរាមដោះយកខ្សែក និងចាក់សោទូយកគ្រឿងអង្ការអស់ចំនួនបីតម្លឹងមាស និងមួយតម្លឹងប្លាកទីន។

នារីរងគ្រោះ​ឈ្មោះ អាន ចន្ធី ភេទ ស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ធ្វើម្ហូបការ រស់​នៅ​ក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានរៀបរាប់ថា នៅវេលាម៉ោង៦៖១៣នាទីយប់​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ ខណៈដែលគាត់(ជនរងគ្រោះ)កំពុងនៅផ្ទះម្នាក់ឯង ស្រាប់តែមាន​ជនសង្ស័យមានគ្នាពីរនាក់ពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ និងវ៉ែនតាខ្មៅ បានយកកាំបិតចុងស្រួច ប្រវែងប្រហែល៤០សង់ទីម៉ែត្រ មក​ភ្ជង់គាត់ ហើយគំរាមដោះយកខ្សែក និងចាក់សោទូយកគ្រឿងអង្ការអស់មាស៣តម្លឹង​និងប្លាកទីន១តម្លឹង។

នារីរងគ្រោះ បន្តថា គ្រឿងអលង្ការ ដែលជនសង្ស័យប្លន់យកទៅនោះរួមមាន ៖ ខ្សែកមាស ១ខ្សែទម្ងន់១តម្លឹង ខ្សែដៃមាស១ខ្សែទម្ងន់១តម្លឹង ចិញ្ចៀនត្រាមាស១វង់តម្លឹង និងកងដៃធ្វើអំពីប្លាកទីន២ឈុត១៦កងស្មើ១តម្លឹង ប្រាក់រៀលចំនួន ៣៥០.០០០រៀល។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនចេញតាមទ្វារក្រោយបាត់។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការក្រុង និងកម្លាំងប៉ុស្ដិ៍ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជន​សង្ស័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post