header ads

Sponsor

រិទ្ធី

ប្រទេសកម្ពុជានឹងរៀបចំការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ស្របពេលដែលការបោះឆ្នោតខិតជិតមកដល់ ទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងអ្នកគាំទ្រតែងតែមានសារនយោបាយរៀងៗខ្លួន ដោយឡែក លោក ជុំ កុសល ទីប្រឹក្សាសម្តេច ហ៊ុន សែន បានសរសេរសារនៅក្នុងសង្គមហ្វេសប៊ុក នៅថ្ងៃនេះថា៖

បងប្អូនជាទីគោរព ស្រឡាញ់! សន្លឹកឆ្នោតមួយសន្លឹករបស់យើងបោះជូនគណបក្សប្រជាជកម្ពុជាគឺជាសន្លឹកឆ្នោតមនោសញ្ចេតនា ជាសន្លឹកឆ្នោតផ្តល់ទំនុកចិត្ត ផ្តល់ភាពកក់ក្តៅ និងជាសន្លឹកឆ្នោតផ្តល់ឱកាសដើម្បីខ្លួនយើងតាមរយ:គណបក្សប្រជាជនកម្ពុជា។ ដើមទុនវិនិយោគរបស់យើងដែលមិនចេះខាតបង់គឺសន្លឹកឆ្នោតមួយសន្លឹកនេះចូលរួមជាគណបក្សប្រជាជនកម្ពុជា ហើយយើងរង់ចាំតែទទួលយកផលចំណេញតែប៉ុណ្ណោះ។

 អតីតគ្រូបង្រៀនអក្សរសាស្ត្រខ្មែររូបនេះ បានបន្ថែមទៀតថា៖ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះគឺជាថ្ងៃដ៍មានសារ:សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នាក្នុងការដាក់ទុនដើម្បីផលចំណេញ ៥ឆ្នាំបន្ថែមទៀតជាមួយគណបក្សប្រជាជនកម្ពុជា ។

លោកក៏បានអំពាវនាវ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា។ សូមជូនពរបងប្អូនមានសំណាងល្អគ្រប់ៗគ្នា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post