header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ​ រូបភាព​មន្ត្រី​នគរបាល​ខេត្ត​កំពង់ចាម​​ ​ដេក​យ៉ាងលង់លក់ក្នុង​អង្គប្រជុំ​ កក្រើក​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​នាពេល​ថ្មីៗនេះ​ ហើយ​ត្រូវមន្ត្រី​នគរបាល​២រូប​ ដែលម្នាក់​ជា​អ្នក​ថត​ និង​ម្នាក់​ទៀត​ជា​អ្នក​បង្ហោះ​លេង​ ត្រូវ​ទទួល​ពិន័យ​ ចំណែក​ឯ​មន្ត្រីនគរបាលដែលដេកលក់នោះគ្មាន​ទោស​ទេ។

ប្រភព​បាន​ឲ្យ​ដឹងថា​ ស្នង​ការ​នគរបាល​ខេត្ត​កំពង់ចាម​ ​ឧត្តមសេនីយ៍​ទោ​ ឯម​ កុសល​ បាន​ចេញ​លិខិត​បង្គាប់​ការ​ ដាក់​ពិន័យ​មន្ត្រី​នគរបាល​២រូប​ គឺ​​វរសេនីយ៍​ឯក​ ​ខេង​ ស្រេង​ អធិការ​នគរបាល​ស្រុក​ចំការ​លើ​ និង​វរសេនីយ៍​ឯក ​អ៊ឹម​ ស៊ាងឌី​ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ដែលជាអ្នកថត និងអ្នកបង្ហោះ ត្រូវបានដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិក។ ចំណែកមន្ត្រីនគរបាលទាំង៣នាក់ដែលដេកក្នុងអង្គប្រជុំនោះ មិនត្រូវបានពិនិត្យនោះទេ។

ប្រភពបញ្ជាក់ថា អធិការស្រុកចំការលើជាអ្នកថត ហើយប្រធានការិយាល័យប្រឆាំងគ្រឿងញៀនគឺជាអ្នកបង្ហោះ។ ប៉ុន្តែលោកអធិការស្រុកគ្រាន់តែថត រួចបាញ់រូបចូលបណ្តាញទំនាក់ទំនង Whatsaap ទៅឲ្យលោក អុឹម ស៊ាងឌី ប្រធានការិយាល័យគ្រឿងញៀន គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post