header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាតជាច្រើនម៉ែត្រគូប កាលពីវេលាម៉ោង៧ និង២០នាទី ថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់រថយន្ត១គ្រឿង និងរឹបអូសឈើប្រណីតចំនួន ១៨២ដុំ ស្មើនឹង ៤,៩២៦ ម៉ែត្រគូប។ ក្នុងនោះឈើបេង ៧៨ដុំ ស្មើនឹង ២,៥៦៤ ម៉ែត្រគូប, ឈើនាងនួន ៤ដុំ ស្មើនឹង ០,៩៩៨ ម៉ែត្រគូប និងឈើធ្នង់ ១០០ដុំ ស្មើនឹង ១,៣៦៦ម៉ែត្រគូប។ ចំណែកអ្នកបើកបរបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំងអាវុធហត្ថបានប្រគល់វត្ថុតាងខាងលើ ឲ្យទៅមន្រ្តីបរិស្ថានខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post