header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ មន្ត្រីកងអង្គរក្សម្នាក់ បានបោកក្បាលផ្ទប់នឹងរថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកទឹកកក ដែលបើកបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើងឡើងនាវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២១បេ កែងផ្លូវ១១៣ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សាក្សីឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារ​ CAM​ POST ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0844 ដែលដឹកទឹកកក និងបើកបរដោយបុរសម្នាក់ ចេញពីផ្លូវលេខ១១៣ បំណងឆ្លងផ្លូវទិសដៅពីកើតបត់ទៅត្បូង ស្រាប់តែពេលកំពុងបត់នោះ មានម៉ូតូមួយគ្រឿងម៉ាក ណាយហ៊ត ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ២១បេ ទិសដៅពីជើងទៅត្បូងក៏បានទៅបុករថយន្តកំពុងតែបត់យ៉ាងពេញទំហឹង បណ្តាលឲ្យបើកបរម៉ូតូបោកក្បាលផ្ទប់នឹងរថយន្ត និងធ្លាយខួរហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ច សាកសពអ្នកបើកបរម៉ូតូនោះ មានឈ្មោះ លន់ សុភាព ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបរមន្ត្រីអង្គរក្ស នៅបញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅក្នុងបញ្ជាការដ្ឋាននៅទួលក្រសាំង មានស្រុកកំណើតនៅភូមិព្រែកអញ្ជែញ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្ត យកមកសាកសួរ ហើយយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ រីឯសាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅសាច់ញាតិ ដោយដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post