header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ សាកសពបុរសម្នាក់ ត្រូវបានអ្នកសម្អាតផ្ទះប្រទះឃើញដេកស្លាប់មានសភាពហើមស្អុយរលួយ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើល ឈ្មោះ មាស ប៊ុន​យី ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត បានមក​ជួយ​បោសសម្អាត​ផ្ទះ​ខាងលើ។ ខណៈនោះ ក៏មានធំខ្លិនស្អុយស្រាប់តែពេលដើរទៅតាមរកមើល ក៏​ប្រទះឃើញអ៊ំ​របស់ខ្លួន ដែល​មក​ដេក​ចាំផ្ទះឲ្យ​បង​របស់គាត់ ដេកស្លាប់នៅក្នុងមុង ក៏ស្រែកឆោឡោឡើងតែម្តង។

សាកសព​ជនរងគ្រោះ​ឈ្មោះ ដន ដា​រ៉ា ភេទ​ប្រុស អាយុ៥៣ឆ្នាំ។ ជនរងគ្រោះបានមក​ស្នាក់នៅ​ និងចាំផ្ទះឲ្យ​បងប្រុស ឈ្មោះ ឈុន ប៊ុន​ទី ភេទ​ប្រុស អាយុ៦៥ឆ្នាំ រស់នៅរាជធានី​ភ្នំពេញ។

បើតាមសាច់ញាតិបានប្រាប់ថា ជនរងគ្រោះ​មាន​ជំងឺ​ទឹកនោមផ្អែម​ដំបៅ​មេជើង, ជំងឺស្លាប់​មួយ​ចំហៀង​ខ្លួន តែ​អាច​ដើរ​បានតិចៗ ដោយ​ប្រើ​ឈើច្រត់ និង​ជំងឺលើសឈាម ហើយ​ហូប​ស្រា​ជាប់​ជាប្រចាំផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅធ្វើកោសល្យវិច័យ តែ​ពុំ​ឃើញ​មានស្លាកស្នាម ឬ​មាន​វត្ថុតាង​អ្វី​ពាក់​ព័​ន្ធ័នឹង​អំពើ​ឃាតកម្ម​នោះទេ រួចបានប្រគល់​សាកសពជូនសាច់ញាតិ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post