ទាក់ទងនឹងដំណើររឿង រវាងមេ និងបុគ្គលិកនៃ សណ្ឋាគារ និងកាស៊ីណូ Queenco នៅមិនទាន់ចប់នៅឡើយ បើទោះបីជាមានការចេញវីដេអូសុំទោសពីខាងម្ដាយ និងបុគ្គលិករួចហើយក្ដី ក៍មហាជន នៅមិនសុខចិត្តនៅឡើយ ចំពោះនីតិវិធីរបស់ មេដែលប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ ជាពិសេសជេរម្រាយបុគ្គលិក ហើយបែរជាត្រូវម្ដាយចេញមុខមកសុំទោសជាសាធារណៈទៅវិញ ខណៈមេដែលជេរនោះ មិនទាន់ឃើញមានការសុំទោសម្ដាយបុគ្គលិកនៅឡើយ ។
ហើយអ្វីដែលធ្វើឲ្យមហាជនរឹតតែមានការខឹងសម្បារទៀតនោះគឺបន្ទាប់ពី គណនីហ្វេសប៊ុកមួយឈ្មោះថា Ngoun Buntharo ដោយបានអះអាងថាជាបងប្រុសមេ ខាងលើ បានលើកឡើងថា “កុំមើល video ហើយនាំគ្នាជេតែម្ខាង , បើអ្នកជាបងប្រុសខ្ញុំប្រហែលជា …. បញ្ហាធំៗដែលម្នាក់នោះបង្ករឡើង មិនស្តាប់មេ មិនខ្វល់ពីការងារ ខុសហើយនិយាយឌឺមកវិញ មិនមែនជាលើកទីមួយ, សំខាន់លួចថត video មួយកំណាត់យកមកផុស ឥលូវលុបចោលវិញ . ហើយអ្នកជេនោះក៏ជេទាំងមិនដឹងរឿង “។
មុននេះបន្តិច នាព្រឹកថ្ងៃទី ០២ ខែ មិថុនា លោក ផែង វណ្ណៈ អ្នកនិយាយបញ្ហាសង្គមក៍មានការប្រតិកម្មខ្លាំងៗផងដែរ ដោយលោក ឲ្យមេដែលជេរ ម្រាយបុគ្គល ចេញមុខសុំទោសម្ដាយជាសាធារណៈ បើមិនដូច្នេះទេលោកនឹងចាត់ការតាមផ្លូវច្បាប់។
សូមទស្សនាវីដេអូ Live ខាងក្រោមនេះ ៖
វីដេអូឆ្លងឆ្លើយមេ និងបុគ្គលិក
វិដេអូសុំទោស ពីម្ដាយ និងបុគ្គលិក ទៅមេ