header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ជនជនជាតិចិន បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ បណ្តាល ឲ្យ​ស្រី្តម្នាក់ ស្លាប់ភា្លមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម រីឯបុរសម្នាក់ទៀត រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុនពេលកើ​តហេតុ គេឃើ​ញមានម៉ូតូមួយគ្រឿង ម៉ាកគុបមូល ពណ៌ស្លែ គ្មានស្លាកលេខ​ ធ្វើដំណើរតាមបណ្តាយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះ​មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយូតា ពាក់ស្លាក់លេខ ភ្នំពេញ ២AQ៥៤០៩ ធ្វើដំណើរស្របគ្នា បើ​កបរដោយជនជាតិចិន ក្នុងល្បឿន​លឿន ក៏ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យ​ស្រ្តីម្នាក់ជិះពីក្រោយម៉ូតូស្លាប់ភ្លាមៗ រីឯអ្នកបើកបរម៉ូតូ រងរបួសធ្ងន់។

សមត្ថកិច្ច បន្តថា ជនរងគ្រោះ ដែល​ស្លាប់ ឈ្មោះ ឯម ស្រីទូច រស់នៅក្នុងសង្កាត់ទឹកក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកអ្នកបើ​កបររងរបួសធ្ងន់ ឈ្មោះ ឃុន សារ៉ន រស់នៅក្នុងឃុំព្រះពុទ្ធ  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើ​ការវាស់វែងរួច ក៏បានហៅរថយន្តសង្រ្គោះដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ចំណែកសពប្រគលឲ្យ​ក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post