header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ប្រភពពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​ជុំគីរី ខេត្តកំពត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ប៊ុន ទូច ជា​គ្រូបង្រៀន បានដើរ​ប្រមូលទិញ​ឈើ​ពីក្រុមឈ្មូញតូចកាច នៅស្រុកឈូក និងស្រុកជុំគីរី។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ​មេ​ឈ្មួញ ប៊ុន ទូច នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​​មួយចំនួន​ដើម្បី​ដឹកចេញទៅលក់នៅតាមបណ្តាល​ស្រុកមួយចំនួន​យ៉ាង​រលូន ​ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុកជុំគីរី បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ​មេ​ឈ្មួញ ប៊ុន ទូច បាន​យកលុយ​ពី​ជំនួញ​ឈើ​របស់ខ្លួន​ទៅជួយបក្ស​យ៉ាង​ក្រអឺតក្រទម​។

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ប៊ុន ទូច បាន​ប្រមូល​ទិញ​ឈើ​ ដែល​ឈ្មួញ​តូចតាច​ដឹក​មកពី​តំបន់​ផ្សេងៗ​ហើយ​ស្តុក​ទុក​នៅ​ចំណុចភូមិត្រពាំងវែង ​ឃុំ​ត្រពាំងរាំង ស្រុក​ជុំគីរី ខេត្តកំពត។ ពលរដ្ឋបន្តថា នៅពេល​ប្រមូល​ទិញ​បាន​ច្រើន ​ទើប​មេ​ឈ្មួញ ប៊ុន ទូច ដឹកជញ្ជូន​ចេញទៅ​លក់តាមស្រុកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកំពត​យ៉ាង​រលូន​ ព្រោះ​មាន​ការជួយ​សម្របសម្រួល​ពី​សមត្ថកិច្ច​ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​រំខាន​សកម្មភាព​ជំនួញ​ឈើ​របស់​មេ​ឈ្មួញ នោះឡើយ​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ជុំគីរី បានចាត់ទុក​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ ប៊ុន ទូច ជា​ប្រភព​ចំណូល​របស់​ពួកគេ ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញម្នាក់នេះធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ប៊ុន ទូច បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ ឈ្មួញ​តូចតាច​មួយចំនួន​បាន​ដឹកឈើ​ចេញពី​ស្រុកឈូក យកមក​ស្តុក​ទុកនៅផ្ទះរបស់គាត់ខាងត្បូងផ្សារជុំគីរី។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ ប៊ុន ទូច នៅតែ​អាច​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ និង​ដឹកជញ្ជូន​ឈើ​មិនរំខានដល់សមត្ថកិច្ច និងជំនាញនោះទេ មកពី​មានការបើកភ្លើងខៀវពីសំណាក់ លោកមេព្រៃនៅសង្កាត់ជុំគីរី និងលោកនាយខណ្ឌតែម្តង។

ខណៈដែលក្រុមអ្នកកាសែតចុះទៅផ្ដិតយករូបសកម្មភាពដឹកឈើរបស់មេឈ្មួញរូបនេះ លោក ប៊ុន ទូច និងប្រពន្ធរបស់ បានដណ្តើមយកកាមរ៉ា និងទូរស័ព្ទពីអ្នកកាសែត បណ្តាលឲ្យ​បែកអីក្រង់ទូរស័ព្ទ និងជេប្រមាណដល់អ្នកកាសែតទៀតផង ។

ជុំវិញសកម្មភាពដឹកឈើ និងប្រមូលទិញឈើខាងនេះ មហាជនស្នើសុំឲ្យ​លោកប្រធានមន្ទីរកសិកម្ម ខេត្តកំពត មេត្តាជួយពិនិត្យមើលផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post