header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សហគមន៍ដីធ្លី ផ្ទះសប្បែង ប្រហែល៣០នាក់ បាននាំគ្នាមកតវ៉ា នៅខាងមុខ ភូមិគ្រឹះ លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉ិច នៅថ្ងៃអង្គារ១៤កើតខែបឋមាសាឍឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅម៉ោង១០ព្រឹក មានទីតាំង ផ្ទះលេខ១៣៤ ផ្លូវលេខ២៣០ ក្រុមទី២៤ ភូមិ៩សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ក្រុមអ្នកតវ៉ាដីធ្លី មកពីសហគមន៍បុរីកីឡា និង បុរីសន្តិភាព២ បាននាំគ្នាមកប្រមូលផ្តុំតវ៉ា ចំនួនប្រហែល ៣០ នាក់ គោលបំណង ទាមទារអោយមានដំណោះស្រាយ ជាសំណង សមរម្យក្នុងដំណើររឿងស្តីពីក្រុមហ៊ុន បានយកគ្រឿងយន្ត មកឈូសឆាយផ្ទះសម្បែងកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០១២កន្លងទៅ។ ក្រុមប្រជាពលរដ្ឋ កំពុងលើកបដា និងវាយគំរបឆ្នាំងស្រែកទាមទាររកយុត្តិធម៌នៅមុខផ្ទះ លោកស្រី ស៊ុយ សុផាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post