header ads

Sponsor

រិទ្ធី

ចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានចេញសេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​អនុញ្ញាត​ច្បាប់ធ្វើបាតុកម្ម និងដំណើរការហែក្បួនបាតុកម្មនៅកូរ៉េ។ ចលនាមហាជនខ្មែរ ដែលមានការចូលរួមសហការពីបណ្តាសមាគមន៍ខ្មែរ នៅគ្រប់តំបន់នៃសាធារណរដ្ឋកូរ៉េនឹងចូលរួមដឹកនាំមហាបាតុកម្មដើម្បីប្រឆាំងការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា។ លោក យឹម ស៊ីណន ប្រធានចលនាយុវជនសង្គ្រោះជាតិ និងតំណាងឲ្យចលនាមហាជនខ្មែរ ដែលមានការចូលរួមពីបណ្តាសមាគមន៍ខ្មែរ នៅតាមគ្រប់តំបន់នៃប្រទេសកូរ៉េដឹកនាំបាតុកម្ម បានឱ្យដឹងថា លោកបានដាក់ពាក្យសុំសិទ្ឋិធ្វើបាតុកម្មដង្ហែក្បួន ដែលស្របតាមច្បាប់ និងបានទទួលស្គាល់ការអនុញ្ញាតជាផ្លូវការហើយ កាលពីម្សិលមិញ។

ប្រធានចលនាយុវជនសង្គ្រោះជាតិរូបនេះបានបញ្ជាក់ថា៖ គោលបំណនៃការធ្វើបាតុកម្មនេះគឺ បង្ហាញពីការប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយ ដែលជាការបោះឆ្នោតមិនឆ្លុះបញ្ចាំងអំពីឆន្ទៈពលរដ្ឋខ្មែរ រាប់លាននាក់។

ការធ្វើបាតុកម្មនេះ នឹងធ្វើនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅ종각역ទីធ្លា보신각 ដើម្បីសម្តែងការប្រឆាំង និងតស៊ូមតិផ្សេងៗ បន្ទាប់មកបាតុករ នឹងធ្វើការដង្ហែក្បួនទៅកាន់ស្ថានទូតជប៉ុន ដើម្បីដាក់ញត្តិឲ្យជប៉ុន ដកខ្លួនចេញពីការបោះឆ្នោតក្លែងក្លាយនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ។

ចលនាយុវជនសង្គ្រោះជាតិក៏បានអំពាវនាវ សូមបងប្អូនដែលស្រឡាញ់ជាតិ និងយុត្តិធម៌សង្គម មេត្តាចូលរួមជាមួយគ្នាដើម្បីស្រោចស្រង់ប្រជាធិបតេយ្យជូនប្រជាជាតិយើងវិញ។ 
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post