Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀង៖ កាលពីវេលាម៉ោង ១១ និង៣០ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការបង្រ្កាបករណីឆបោកដែលជនសង្ស័យ Hack Account facebook អ្នកដទៃដើម្បីឆាតខ្ចីលុយ (តាមហ្វេសប៊ុក) នៅចំណុចភូមិ គោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ រុន ណាលិ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដូនស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ ចាប់យកវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor