header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រភព​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ប្រជាពលរដ្ឋ​២៩២គ្រួសារ បន្តដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ជួយ​រក​យុត្តិធម៌​ ដើម្បី​បញ្ចប់​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរ​លើ​ទំហំ​ដី​ចំនួន​៤៥០ហិកតា​ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងឃុំកណ្តោក ,​ ឃុំ​ជើង​កើប​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ដែល​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ ត្រូវ​បាន​រាំងស្ទះ ដោយសារក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ របស់​លោក​ស្រី​ឧកញ៉ា​ សៀង​ ចាន់​ហេង​ រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​។ ប៉ុន្ដែ​លោក​ស្រី​ ឧកញ៉ា​ សៀង​ចាន់​ បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​។

ប្រភព​ព័ត៌មាន​បន្ត​ថា​ ក្រុម​ប្រជាពលរដ្ឋ​តំណាង​ទាំង​២៩២គ្រួសារ​ នឹង​ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ ក្បែរ​វិមាន​ឯករាជ្យ​ ហើយ​នឹង​បន្ត​ដំណើរ​ទៅ​ដាក់​ញត្តិ​មួយ​ផ្សេង​ទៀត​ទៅ​ឲ្យ​លោក​ទេសរដ្ឋមន្រ្តី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post