header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង វ៉ាជែងខ្វះការប្រុងប្រយ័ត្ន បាន​ចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយ បណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់មួយរំពេច ប្តីនិងកូនប្រុសអាយុ៣ខួប រងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។

ស្រ្តីរងគ្រោះឈ្មោះ សុខា ស៊ីណា អាយ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន២នាក់ ប្រុស១ ស្រី១ ប្តីឈ្មោះ លន់ សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វឯម ខេត្តកណ្តាល ។

ប្តីជនរងគ្រោះ បានឲ្យ​ដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-2548 ឌុបប្រពន្ធពីក្រោយ ហើយអង្គុយឱបកូនប្រុសម្នាក់ផង ក្នុងគោលបំណងឆ្ពោះទៅរោងចក្រ ដោយធ្វើដំណើរឆ្លងផ្លូវជាតិលេខ៤ពីត្បូងទៅជើងផុតហើយ ជិះសរសៀផ្លូវជាតិលេខ៤ ពីកើតទៅលិច បានបន្តិចស្រាប់តែរថយន្តកូរ៉េឃ្លប់ ពណ៌ស ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6120 បើកពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខពីខាងស្តាំដៃ ជ្រុលមកបុកម៉ូតូគាត់​ពីក្រោយតែម្តង បណ្តាលឲ្យដួលធ្លាក់ប្រពន្ធ រថយន្តបង្កកិនបន្ថែមស្លាប់ភ្លាមៗ នៅកន្លែង។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេញ​កើតហេតុគេឃើញ ជនរងគ្រោះឌុបប្រពន្ធ និងឱបកូនប្រុស និងកង់ជិះដោយកូនស្រី ទន្ទឹមគ្នាធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់​តែរថយន្តបង្កវ៉ាជែងស្តាំ រថយន្តខាងមុខ ហើយជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ដួលធ្លាក់ ប្រពន្ធរថយន្តកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្តីកូនប្រុស ស្រី រងរបួសស្រាល។ ក្រោយបង្កហេតុភ្លាម អ្នកបើកបររថយន្តបើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅសម្រួលចរាចរណ៍ ខណៈដែលស្ថានភាពផ្លូវចំណុចខាងលើ កកស្ទះចរាចរណ៍ ។ សាកសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post