header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រមុំចាស់ម្នាក់ បានយកកន្សែងចងកសម្លាប់ខ្លួននឹងចំរឹងបង្អួច ក្នុងបន្ទប់ ផ្ទះលេខ៣២Eo ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតធុំក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។  

សពជនរងគ្រោះឈ្មោះ អ៊ុក ចាន់ធីដា អាយុ៦៣ឆ្នាំ ជាក្រមុំចាស់មិនយកប្ដី ស្នាក់នៅកន្លែងហេតុ និងទីកន្លែងកំណើត សង្កាត់លេខ៥ ក្រុងភ្នំពេញ ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនដោយប្រើកន្សែងចងទៅលើចំរឹងបង្អួចថ្ម និងឡើងជាន់កៅអី។

ស្ត្រីជាម្ចាស់ផ្ទះជួលឈ្មោះ ហ៊ុល គន្ធា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦២A តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានឲ្យដឹងថា មុនកើតហេតុ គាត់បានយកសម្លរកកូរមួយចានឲ្យស្ត្រីរងគ្រោះ ព្រោះស្រឡាញ់រាប់អានគ្នា ដោយស្ត្រីរងគ្រោះបានជួលបន្ទប់ប្រហែលជិត២ឆ្នាំហើយ ។ តែពេលមកដល់ មិនឃើញ គាត់ឈរនៅខាងក្រោម រួចក៏ឡើងគោះទ្វារបន្ទប់ជួល មិនឮឆ្លើយតបតែមានក្លិនស្អុយសាយភាយចេញមកក្រៅ រួចក៏ទាញទ្វារកញ្ចក់បង្អួចបើកមើល ស្រាប់តែឃើញស្ត្រីជាអ្នកជួលបន្ទប់នោះស្លាប់ពីរបីថ្ងៃមកហើយ ក៏ប្ដឹងសមត្ថកិច្ចអាជ្ញាធរចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។

ស្ត្រីជាម្ចាស់ផ្ទះជួលឈ្មោះ ហ៊ុល គន្ធា បានបញ្ជាក់ថា ស្ត្រីរងគ្រោះនេះ មានជំងឺប្រចាំកាយ ហើយទិញថ្នាំពេទ្យម្ដងៗ សុទ្ធតែជាង១០០ដុល្លារឯណោះ តែមិនដឹងថាឈឺអ្វីទេ ព្រោះជនរងគ្រោះមិនដែលប្រាប់ គាត់ថាឈឺអ្វីទេ។

មន្រ្តីការិយាល័យនគរបាលបច្ចេកទសកោសល្យវិច្ឆ័យសព បានធ្វើការសន្និដ្ឋានថា ស្ត្រីជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួនប្រាកដមែន ហើយសពបានប្រគល់ឲ្យទៅស្ត្រីជាប្អូនបង្កើតសពមានឈ្មោះ អ៊ុក សុម៉ាលី ភេទស្រី អាយុ៦១ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២E1 តាមផ្លូវ១៧៨ ក្រុម៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ យកទៅវត្តសំបួសមាស ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post