header ads

Sponsor

ពិសី

កណ្ដាលៈ ជនពិការជើងត្រឹមភ្លៅទាំង២ម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយលោតចូលក្នុងទឹកពាង ដែលមានទឹកពេញ ស្លាប់តាមបំណងរបស់ខ្លួន ខណៈជនរងគ្រោះ(សព)ព្យាយាមធ្វើអត្តឃាតច្រើនលើកច្រើនសារ។

សាកសពត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែកក្កដា នៅក្នុង «អង្គការជួយជនរងគ្រោះកម្ពុជា ដោយសារអាស៊ីត» ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ។

បុរសវៀតណាមរូបនេះឈ្មោះVieng Yang Choung អាយុ៤៦ឆ្នាំ ស្នាក់នៅក្នុងអង្គការខាងលើជិត១០ឆ្នាំមកហើយ ហើយដើមហេតុធ្វើឲ្យគេពិការជើងទាំងពីរ ពីមុនខ្លួនគេជា​ពលករទូកនេសាទនៅប្រទេសថៃ ហើយបានចូលជើងជាមួយស្លាបចក្រទូកម៉ាស៊ីន ក៏ក្លាយជាជនពិការ កន្លងមកបុរសនេះបានព្យាយាមធ្វើអត្តឃាតចំនួន៣លើកហើយ ដូចជា ការរវៃរទេះរុញចូលរថយន្ត និងចង.កជាដើម ប៉ុន្តែមិនបានសម្រេច ព្រោះគេជួយទាន់។

បុរសរូបនេះគឺជាអតីតពលករទូកនេសាទនៅប្រទេសថៃ ហើយជួបគ្រោះថ្នាក់ត្រូវស្លាបចក្រម៉ាស៊ីនទូកវាត់ត្រូវជើងបណ្ដាលឲ្យរងរបួសព្យាបាលមិនជាឡើយ ។ ក្រោយមក ត្រូវបានថៅកែថៃបោះបង់ចោលព្រោះធ្វើការលែងកើត និងបានអង្គការមួយប្រទះឃើញកាល ពីអំឡុងឆ្នាំ២០០៩ ក៏នាំយកទៅផ្ញើនៅ«អង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីត» ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ដើម្បីឲ្យជួយមើលថែនិងព្យាបាលជើងដែលរបួសដំបៅនោះប៉ុន្តែ ដំបៅកាន់តែរីកធំទៅៗរហូតឈានដល់គ្រូពេទ្យធ្វើការកាត់ចោលត្រឹមភ្លៅ ក្លាយជាជនពិការជើងទាំង២តែម្ដង ។

កន្លងមកគាត់បានព្យាយាមសម្លាប់ខ្លួន៣លើកជាបន្តបន្ទាប់រួចមកហើយ ដោយការចងក និងរវៃរទេះរុញចូលរថយន្តដើម្បីឲ្យរថយន្តបុក ។ ប៉ុន្តែមិនបានសម្រេចទេ ដោយមានអ្នកឃើញហេតុការណ៍ជួយសង្គ្រោះទាន់ពេលវេលា លុះដល់ថ្ងៃកើតហើយស្រាប់តែបាត់គាត់ទើបអ្នកគ្រប់គ្រងអង្គការដើររកគ្រប់កន្លែងតែមិនឃើញសោះ ។ លុះដើរទៅដល់កន្លែងដាក់ពាងទឹក ឃើញរទេះរុញរបស់គាត់នៅក្បែរពាងទឹកនោះ ហើយដោយមានការសង្ស័យក៏អើតមើលក្នុងពាងដែលមានទឹកពេញ ស្រាប់តែឃើញជនរងគ្រោះស្លាប់ក្នុងទឹកពាងនោះបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត និងនគរបាលផ្នែកពិនិត្យវិភាគសពនិងកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោយមានការចូលរួមពីមន្ត្រីក្រុម ប្រឹក្សាឃុំឆក់ឈើនាងគ្រូពេទ្យ លោកមេភូមិ នគរបាលប៉ុស្តិ៍ និងពេទ្យអង្គការជួយជនរងគ្រោះកម្ពុជាដោយ សារអាស៊ីតបានធ្វើការពិនិត្យសពជនរងគ្រោះ ។ ជាលទ្ធផលបង្ហាញថា បុរសរូបនេះពិតជាស្លាប់ដោយសារការសម្លាប់ខ្លួននៅក្នុងទឹកពាងនោះមែន មិនមានសញ្ញាអ្វីដែលបញ្ជាក់ថាជាអំពើឃាតកម្មឡើយ ហើយអង្គ ការខាងលើ ក៏បានចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post