header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ស្កុបពីបានសម្រេច ហើយជិះរត់គេចខ្លួន តែ​ដោយសារម៉ូតូមានភ្ជាប់ប្រព័ន្ធ GPS ម្ចាស់ឆែកមើលតាមសញ្ញា ដឹងទីតាំងម៉ូតូទៅដល់ប្តឹងប៉ូលីសចាប់ឃាត់ខ្លួនតែម្ដង។

ករណីឃាត់ខ្លួនចោរម៉ូតូនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឃាត់បាននៅចំណុចមុខផ្ទះលេខ  ៥៦NC ផ្លូវលេខ២៣០ ក្រុមទី១៥ ភូមិ ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ម៉េង ហៅម៉េង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ទិញ-លក់ម៉ូតូ ស្នាក់នៅផ្ទះជួលលេខ១បេ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះ ឈ្មោះ អេង វ៉េងហួង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ លក់ដូរ និងប្ដី ឈ្មោះ អាន រ៉ាឌី  អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ២៧ ផ្លូវលេខ៦០៨ ក្រុមទី៨០ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CH-4329 សមត្ថកិច្ចដកហូតបានមកវិញ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ជិះម៉ូតូវិលមកពីផ្សារដេប៉ូវិញ ចតម៉ូតូមុខបន្ទប់ ហើយដើរចូលទៅក្នុងបាត់ ១០នាទីក្រោយ ឮសូរសម្លេងបញ្ឆេះម៉ូតូខ្លួន រត់ចេញមកក្រៅ ឃើញជនសង្ស័យគ្នា២នាក់ ម្នាក់ជិះម៉ូតូ សេ១១០ ប៊ិច ពណ៌ខ្មៅ មិនចាំស្លាកលេខ ម្នាក់ទៀត ជិះម៉ូតូខ្លួន ស្កុបពី ចេញទៅ រត់ស្រែកដេញតាមតែមិនទាន់ ទាញម៉ូតូជិះដេញតាមទៀត នៅតែមិនទាន់ តែសំណាងល្អ ម៉ូតូចោរលួចនោះ មានភ្ជាប់ប្រព័ន្ធGPS ឆែករកមើល ដឹកគោលដៅ ប្តឹងប៉ូលីសទៅចាប់តែម្តង បានម្នាក់ រីឯបក្ខពួកម្នាក់ទៀតរត់គេចទៅបាត់ ។

ជនសង្ស័យសមត្ថកិច្ច ឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post