ព្រះសីហនុ ៖ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨នេះ អាជ្ញធរមូលដ្ឋាន បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនៅអាងទឹកមានក្រពើ។
ដែលនេះជាលើកទី៤ហើយ ដែលប្រជានេសាទដាក់មងជាប់សត្វក្រពើ នៅអាងស្តុកទឹក ព្រំប្រទល់ភូមិចំការកៅស៊ូ និងភូមិវាលធំ ឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។