header ads

Sponsor

ពិសី

រតនគិរីៈ ស្រ្តីចំណាស់ម្នាក់ របួសបាក់ដៃ និងបាក់ជើងស្តាំ ចំណែកម្នាក់ទៀតរបួសស្រាល បន្ទាប់ពីជួបហេតុការណ៍ ម៉ូតូ១គ្រឿងបុកជាមួយម៉ូតូសណ្តោងរុឺម៉កដឹកទឹកសុទ្ធ កាលពីវេលាម៉ោង២ និង១០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅមុខពន្ធនាគារខេត្តរតនគិរី ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បុកជាមួយរុឺម៉កម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ប៉ែន ឆេងគីម ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងចាន មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសធ្ងន់បាក់ដៃ និងបាក់ជើងខាងស្ដាំ។ ស្រ្តីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-4197 និងមានចៅប្រុសម្នាក់រួមដំណើរជាមួយ តែមិនមានរបួស។

ចំណែកឈ្មោះ លី ហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទឹកសុទ្ធ (រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ប៉ែន ស៊ាងហៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទឹកសុទ្ធ។ អ្នកទាំង២នាក់នេះ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង មិនមានរបួស។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចបានវាស់វែង រួចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post