header ads

Sponsor

ពិសី

ព្រះសីហនុៈ ក្រុមហ៊ុនចិន​ គ្រោងមកវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃកាកសំណល់រឹង នៅខេត្តព្រះសីហនុ​ ខណៈ​ដែល​ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ សក្តានុពល​ រួមជាមួយកត្តាពាក់ព័ន្ធនានាផងដែរ។

លោកស្រី Rose Zhang អគ្គនាយក JJT International Capital Corporation បានដឹកនាំគណៈប្រតិភូវិនិយោគមកពីទីក្រុងហុងកុង និងទីក្រុងសិនជិន ចូលជួបសម្តែងការគួរសមជាមួយ​ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាការងារនេះនិងស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ លើគម្រោងអភិវឌ្ឍន៏សូនឧស្សាហកម្មតាមបច្ចេកវិទ្យាទំនើបក្នុងការកែច្នៃកាកសំណល់រឹង​ ដើម្បីប្រើប្រាស់ឡើងវិញ មានទីតាំងនៅភូមិទទួលទទឹង ឃុំទទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

លោកស្រី Rose Zhang បានឲ្យ​ដឹងថាគោលបំណងគណៈប្រតិភូអញ្ជើញមកនាឱកាសនេះមានគោលបំណងចង់សិក្សាស្វែងយល់ពីការវិនិយោគជាពិសេសផ្តោតទៅលើវិស័យឧស្សាហកម្មកែច្នៃសំណល់រឹង រួមជាមួយនិងការសិក្សាស្វែងយល់អំពីច្បាប់ នយោបាយ សក្តានុពលក្នុងការវិនិយោគនៅខេត្តព្រះសីហនុ រួមជាមួយកត្តាពាក់ព័ន្ធនានាផងដែរ។

ជាការឆ្លើយតប លោក​ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការស្វាគមន៍យ៉ាងរីករាយ ព្រមទាំងបានថ្លែងឲ្យដឹងថា ខេត្តព្រះសីហនុទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគទាំងអស់ ប៉ុន្តែត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់ថា​ ការ​គ្រោងមកវិនិយោគ លើវិស័យឧស្សាហកម្មកែច្នៃកែច្នៃកាកសំណល់រឹងនេះ​ គឺពិតជាល្អណាស់សម្រាប់កម្ពុជា​ ដែលអាចបបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ​ តាមរយៈការងារជូនប្រជាពលរដ្ឋកម្ពុជា​។

លោក ក៏បានបង្ហាញដល់គណៈប្រតិភូ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ពិសេសវិស័យដឹកជញ្ជូនដែលខេត្តព្រះសីហនុយើងមានកំពង់ផែអន្តរជាតិទឹកជ្រៅដែលអាចអោយនាវាដឹកបានរហូត៥ម៉ឺនតោននិងកំពុងពង្រីកបន្ថែមទៀតដើម្បីអោយកាន់តែប្រសើរថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post