header ads

Sponsor

ពិសី

កោះកុងៈ មានករណីផ្ទុះហិង្សាបង្ករបួសស្នាមមួយបានកើតឡើងរវាងជនជាតិវៀតណាម នឹងជនជាតិខ្មែរ ខណៈដែលអង្គុយផឹកសុីនៅតូបលក់គ្រឿងក្លែមមួយកន្លែង នៅភូមិ៣ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់ រងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ណាម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ រស់នៅភូមិកើតហេតុខាងលើ។

ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដឹងត្រឹមថា មានគ្នា៣នាក់ ព្រោះក្រោយបង្កហេតុ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ប្រភពបន្តថា មុនពេលកើតហេតុ ក្រុមជនបង្កជាជនជាតិខ្មែរបានជជែកគ្នា ក៏មានការប៉ះពារពាក្យសម្តីជាមួយជនជាតិវៀតណាមដែលកំពុងអង្គុយផឹកសុីក្បែរនោះ។ ស្រាប់តែរំពេចនោះ ក្រុមជនបង្កបានយកកូនកាំបិតដេញចាក់ជនជាតិវៀតណាមត្រូវ៦កន្លែងបណ្តាលឲ្យរបួសធ្ងន់តែម្តង។ ក្រោយកើតហេតុ ក្រុមជនបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់។

ដោយឡែក ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្ត ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនក្រុមជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post