header ads

Sponsor

ពិសី

ភ្នំពេញៈ ផ្ទះពលរដ្ឋ ចំនួន៦៤ខ្នង ស្នើ៦៤គ្រួសារ ត្រូវបានអគ្គិភ័យដ៏កាចសាហាវលេបត្របាក់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិសរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារ តែពិតជាសំណាងដែលមិនបណ្ដាលឲ្យមានមនុស្សរងរបួស ឬក៏ស្លាប់បាត់បង់ជីវិតនោះទេ ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី បន្ទាប់ពីមានកិច្ចអន្តរាគមន៍ភ្លាមៗ និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ។

អគ្គិភ័យដែលលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ចំនួនគ្រួសារ៦៤ខ្នង ស្មើ៦៤គ្រួសារនេះ បានកើតឡើងនាវេលាម៉ោង៣៖១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមរបាយការណ៍របស់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្នុងហេតុការគ្រោះអគ្គិភ័យដ៏កាចសាហាវនេះ បានកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី ផ្ដើមចេញពីផ្ទះរបស់ឈ្មោះ ស៊ិន យិន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានប្រព័ន្ធឈ្មោះ រ៉ា វី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ បណ្ដាលឲ្យរីករាលដាលឆេះយ៉ាងសន្ធសន្ធៅជាបន្តបន្ទាប់ទៅលើផ្ទះប្រជាពលរដ្ឋទាំងតូចធំ រហូតដល់ទៅ៦៤ខ្នង ស្មើនិងចំនួន៦៤គ្រួសារ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅក្នុងប្រត្តិបត្តិការជួយសង្គ្រោះបាញ់ទឹកបង្ការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២២គ្រឿង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារ ចំនួន៦គ្រឿង រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង រថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង និងម៉ារិនចរាចរណ៍ផ្លូវទឹក ចំនួន២គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ ចំនួន១២៩ជើង ប៉ុន្តែក្នុងហេតុការនេះ មិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ សរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post