header ads

Sponsor

ពិសី

ភ្នំពេញៈ មានមនុស្សជាច្រើនបានដឹងថា អ្នកគ្រូ ហ៊ីម ណាវី ជាជនជាតិខ្មែរឥស្លាម បានទស្សន៍ទាយល្បីឆុតតែម្តង ដោយទទួលធ្វើស្នេហ៍មុខ ប្រោះព្រំទឹកអប់ប្រេងម្ស៉ៅដាក់តាមខ្លួន និងកន្លែងធ្វើការរកស៊ីឲ្យគេស្រឡាញ់ពេញចិត្ត និងរីកចម្រើនការងារ។ អ្នកគ្រូក្រៅពីចេះក្បួនទស្សន៍ទាញជោគវាសនា ក៏បានចំណាយពេលជាច្រើនឆ្នាំមើលថែក្មេងកុមារកំព្រា បើទោះជាលំបាកបែបណា ក៏អ្នកគ្រូសុខចិត្តចិញ្ចឹមឲ្យមានអនាគតដែរ ។

អ្នកគ្រូ​ទស្សន៍​ទាញ​ល្បីឈ្មោះ ​ប្រចាំ​តំបន់​ភូមិ​គីឡូ​ម៉ែ​ត​លេខ​៩ កំពុង​តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ ដោយសារ​តែ​ក្បួន​មើល​របស់​អ្នកគ្រូ ត្រូវ​បាន​គេ​អះអាង​ថា​ឆុត​ណាស់ ទើប​ធ្វើ​ឲ្យ​អតិថិ​ជិន​មាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក និយាយ​បន្ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ ប្រាប់​ទៅ​អ្នក​ផ្សេង​ៗ​ ឲ្យ​មក​មើល​បន្តកន្ទុយ​គ្នា​។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​អ្នកគ្រូ រូប​នេះ បាន​ស្ម័គ្រ​ជួយ​ចិញ្ចឹម​ក្មេង​ក្រីក្រ​ និង​កុមារ​កំព្រា​ឲ្យ​ទទួល​បានការ​រៀនសូត្រ​ចេះ​ដឹង ​គួរ​ឲ្យ​ស្ងើចសរសើរ​ផង​ដែរ ។ លើស​ពី​នេះ​ មាន​តារា​សម្តែង​មួយ​ចំនួន អ្នកធំ លោក​ឧកញ៉ា ជា​ច្រើន ក៏​បាន​មក​ពឹងពាក់​អ្នកគ្រូ «​ជួយ​ដាស់​ឲ្យជោគជ័យ​ការងារ​» ហើយ​អ្នកគ្រូ​អះអាង​ថា ​មាន​តារា​ល្បី​មួយ​ចំនួន ក៏​ឲ្យ​អ្នកគ្រូ​ជួយ​ធ្វើការ​បញ្ចុះ​ស្នេហ៍​ឲ្យ​មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត ​ដើម្បី​បានការ​ងារ​ច្រើន​ៗ​មក​បំពេញ​ផង​ដែរ ។

អ្នកគ្រូ​ ហ៊ី​ម ណា​វី ជា​ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម បាន​ចាប់​យក​អាជីព​ជា​គ្រូទាយ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​តាំងពី​សម័យ​ឆ្នាំ១៩៨០ ឬ​ហៅ​ថា​ សម័យ​ទាយ​ដូរ​អង្ករ​មក​ម្លេះ​។ អ្នកគ្រូ​មិន​ត្រឹមតែ​មើល​ទស្សន៍​ទាញ​នោះ​ទេ ក្រៅពី​ចិញ្ចឹម​ក្មេង​បាន​ពីរ​បី​ដំណរ​មក​ហើយ ដោយ​ខ្លះ​អ្នកគ្រូ​ជួយ​ឲ្យ​បាន​រៀប​ការ​ទាំងប្រុស ទាំងស្រី​មាន​កូនចៅ​ទៀត​។ លើស​ពី​នេះ​អ្នក​ជិតខាង​ទីទ័ល​ក្រ ចាស់ជរា ក៏​អ្នកគ្រូ​ជួយ​ផ្តល់​ជា​ថវិកា ​និង​សម្ភារៈ​ជា​ប្រចាំ​រហូត​អ្នក​នៅ​ក្នុងភូមិ​គោរពស្រឡាញ់​ ។

ស្ថិត​ក្នុង​ឈុត​សំលៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ​-​ឥ​ស្លា​ម និង​រស់នៅ​ក្នុង​បន្ទប់​តូច​មួយ​រំលេច​ដោយ​ចាន​ដាក់​ទឹកអប់​ក្រែ​ម ម្ស៉ៅ ពេញ​ណែន​របស់​ភ្ញៀវ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ការ​គាំទ្រ​នោះ អ្នកគ្រូ ​ណា​វី បាន​ឲ្យ​ដឹង​ថា ក្រៅពីទស្សន៍​ទាយ​រាល់​ថ្ងៃជា​ប្រចាំ អ្នកគ្រូ​រមែង​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផង​ដែរ ហើយ​អ្នកគ្រូ​ក៏​ទស្សន៍​ទាយ​មើល​តាមរយៈ​សន្លឹក​បៀ​ដូច​ជា​មើល​រាសី បញ្ចុះ​ស្នេហ៍​ឲ្យ​មាន​អ្នក​ស្រឡាញ់​ចូល​ចិត្ត ​។ បងប្អូនអាចរកបាននៅអាស័យដ្ឋានផ្លូវជាតិលេខ៥ ទល់មុខមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post