header ads

Sponsor

ពិសី

តាកែវៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបានប៉ូលិសស្រុកគិរីវង់ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ពាក់ពន្ធ័និងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

លោក យ៉ុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានឲ្យ​ដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ  និងមានការសម្របសម្រួលពីព្រះ​រាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកបានដឹកកម្លាំង នឹងសហការជាមួយប៉ុស្តិ៍នគរបាលពាក់ពន្ធ័ ចុះបង្រ្កាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយធ្វើការស្រោវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ បានជាបន្តបន្ទាប់។

លោកអធិការបន្តថា ជនសង្ស័យទី១ ឈ្មោះ នុន រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំតាអូរ ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌សចំនួន២កញ្ចប់តូច ទូរស័ព្ទ២គ្រឿង និងម៉ូតូ១គ្រឿង។ ទី២ ឈ្មោះ សែម ចិក (ហៅអឹក) ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិសំរោងកើត ឃុំគោកព្រេច ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ស២កញ្ចប់ធំ ទូរស័ព្ទចាស់១គ្រឿង និងម៉ូតូ១គ្រឿង។ ទី៣ ឈ្មោះ តែម គយ ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់។ ទី៤ ឈ្មោះ គឹម បៀ ភេប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់ ដកហូតបានថ្នាំញៀនម្ស៉ៅក្រាម ថ្លាពណ៌ស ចំនួន២កញ្ចប់ធំ ទូរស័ព្ទចាស់១គ្រឿង និងម៉ូតូ១គ្រឿង ។ ទី៥ឈ្មោះ ចាន់ ថាពិសា ភេទ ប្រុសអាយុ២៧ឆ្នាំ ទីលំនៅភូមិស្រែរង  ឃុំស្រែរង ស្រុកអង្គរជ័យ ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យទាំង៥ ត្រូវបានកម្លាំងជំនាញកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post