
ភ្នំពេញ៖ បើយើងសង្កេតរាល់ថ្ងៃទាក់ទងនឹងចរាចរណ៍ គឺនៅតែមានអ្នកបើកបរល្មើសច្បាប់ជារៀងរាល់ថ្ងៃ បើទោះបីជាមានការរឹតបណ្ដឹងច្បាប់ ឬការចូលរួមពីមន្ត្រីប៉ូលិសចរាចរណ៍ យ៉ាងណាក៍ដោយ ជាពិសេសករណីស្រវឹងស្រា ដែលមានជាតិអាកុលលើសកំណត់ហ្នឹងតែម្ដង ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ រហូតដល់ស្លាប់ស្ទើររៀងរាល់ថ្ងៃ។


វីដេអូថ្មីមួយដែលទើបនឹងបង្ហោះមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុកបងប្រុសម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងហ្វេសប៊ុក អំពីសកម្មភាពមន្ត្រីប៉ូលិសពីរនាក់បានឃាត់ពូម្នាក់ជិះម៉ូតូ ដោយមានសភាពស្រវឹង ហើយអ្វីដែលជាការចាប់អារម្មណ៍នោះគឺ មិនមែនជាការផាកពិន័យអ្វីទេ តែបែរជាទៅទិញភេសជ្ជៈជូនទៅវិញ ក្នុងន័យដើម្បីបន្សាបជាតិស្រវឹង រួចទើបឲ្យបន្តដំណើរទៅមុខទៀត ។
