
ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅចំណុចស្ពានអូរគ្លៀងចន្លោះបង្គោលលេខ៣៧-៣៨ កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ រវាងរថយន្តស្លាកលេខ ខេមរភូមិន្ទ បុកជាមួយម៉ូតូហុងដា សេ១២៥ បណ្ដាលយុវជនម្នាក់ មុខងារជាប៉ូលិស ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។



សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកវីហ្គោ ពណ៌ត្រេអ៊ី ស្លាកលេខ 2.7733 ខេមរភូមិមិន បើកបរដោយឈ្មោះ ចាន់ វិត ជាមន្រ្តីយោធាផ្នែកសឹករងស្រុកសៀមប៉ាង ប្រចាំការនៅភូមិខាំភោគ បានបុកជាមួយម៉ូតូហុងដា សេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ បើកបរដោយឈ្មោះ ធី សុចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ជាជាមន្រ្តីប៉ូលិសព្រំដែនប្រចាំការនៅខាំភោគ បណ្ដាលឲ្យស្លាប់ភ្លាមៗ។


ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
