
វៀតណាមៈ ក្រុមអាជ្ញាធរ បាននិយាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា គ្រៅទឹកជំនន់ និងបាក់ដី ដែលបានកើតឡើងដោយសារព្យុះទីហ្វុង Bebinca នៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម បានសម្លាប់មនុស្សអស់ចំនួន៨នាក់ និង២នាក់ កំពុងបាត់ខ្លួន។ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃអាទិត្យនេះ។
ក្រុមអាជ្ញាធរនៅក្នុងតំបន់ចំនួន៣ បាននិយាយថា គ្រោះទឹកជំនន់ និងបាក់ដី បានសម្លាប់មនុស្សអស់ចំនួន៥នាក់ នៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម និងខេត្តជាប់គ្នាឈ្មោះ Thanh Hoa និង២នាក់ទៀតបានស្លាប់នៅខេត្ត Son La។
គ្រោះទឹកជំនន់ ក៏បានបំផ្លិចបំផ្លាញផ្ទះអស់ជាច្រើនខ្នង និ់ងផ្លូវជាច្រើន និងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់នៅក្នុងខេត្តភាគកណ្តាលនៃប្រទេសវៀតណាម ជម្លៀសខ្លួនចេញ៕