![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9RFLgL0BvzuSPW18wycUgDnHgl-Lf4MdmtRcZOFjqdJ9ub8SEG0RT11LYs4923BSHI69baNxMtAbnTYEhRRShRjSXsoRMqhpKCZa6W1aFzX9c_oelshm9vqdUxrrEPX0D9YYVPRvozF0/s1600/Thumbnail-news.jpg)
កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនីបានព្រះរាជទានលើកលែងទោសតបតាមការទូលថ្វាយសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaFtzuv9a466mz1qzkAdkaNgfI5sWltvtOufy0qtFVA-ajAGn_8m5-D8LtTErmrubkCKlziWJP4crmiRaByK9kOce0PaZt38h4s9e3ou262HNuEkldobkTT-Pd8gPtCBXPxkb-FAY_Maw/s1600/2.jpg)
លោក សួន សេរីរដ្ឋា បានអះអាងថារូបលោក និងលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងសុទ្ធតែទទួលបានការសណ្តោសពី សម្តេច ហ៊ុន សែន ដូចគ្នា តែលោកនឹងមិនធ្វើជាមនុស្សរមិលគុណដូចលោក សម រង្ស៊ី នោះឡើយ។ លោកនៅតែបន្តរក្សាទស្សនៈរិះគន់ ដើម្បីស្ថាបនាសង្គមជាតិ។ លោកអះអាងលោកមិនមែនជាអ្នកប្រឆាំងផ្កាប់មុខនោះទេ។
លើសពីនេះទៅទៀ លោក សួន សេរីរដ្ឋា អះអាងថា ខ្លួនលោកក៏មិនត្រូវជាមួយលោក សម រង្ស៊ី ទេ ពីព្រោះលោក សម រង្ស៊ី ពីព្រោះគាត់ជាមនុស្សមិនហ៊ានទទួលស្គាល់ការពិត ដើម្បីកិត្តិយសនយោបាយខ្លួន បែរជាវៃឆ្នាំងបាយអ្នកគាំទ្រ ខ្លួន ដូចជាការស្នើសុំសហគមន៍អន្តរជាតិផ្តាច់ជំនួយ ជាដើម។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដែលស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា លោក សួន សេរីរដ្ឋា បានបង្ហាញការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណព្រះមហាក្សត្រខ្មែរ និងសម្តេចតេជោ ហ៊ុន សែន ដែលបានអនុគ្រោះ និងសណ្តោសប្រណីអត់ឱនអធ្យាស្រ័យសម្រាប់រូបលោក។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFCgacWsQp-iBZRVlyeRbnY_7w8z1ZnhAmPBpWgBR-rAVfULpo8sVCX70YtA2hFg81n7q6tBuJKUi3SNDsuEsZiKxxRDYmdZlH-33A_FeTRioQO_ueRbWnVs_Bq1t9ojPfOTn6B2lpfq8/s1600/1.jpg)
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំ ១០ថ្ងៃ លោកត្រូវបានតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា ពីបទញុះញង់កុំឱ្យយោធិន ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបងទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។