header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ នៅវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទ២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ ៤ សង្កាត់ដងទង់ មានករណីហិង្សាកាប់បង្ករបួសស្នាម កើតឡើង ១ ករណី បង្កឡើងដោយឈ្មោះ រ៉ូន ឌុល ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ទីកន្លែងកើតហេតុ បានយកកាំបិតបុ័ងតោ កាប់ទៅលើ ជនរងគ្រោះឈ្មោះ ហ្វើត អ៊ូម៉ើត ភេទប្រុស អាយុ ៤៦ ឆ្នាំ ខ្មែរឥស្លាម មុខរបលក់ដូរ មានទីលំនៅ ទីកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ។

ករណីហិង្សាដោយចេតនានេះ​បង្កឡើងដោយជនសង្ស័យបានយកអំបែងដបគប់ចោលនៅមុខផ្ទះរបស់ជនរងគ្រោះ ។ ពេលោះ ជនរងគ្រោះបានស្តីបន្ទោសឲ្យជនសង្ស័យ ក្រោយមក ជនសង្ស័យរូបនេះ ក៏ដើរទៅបាត់មួយសន្ទុះ ក៏ឃើញកាន់កាំបិតបុ័ងតោ សំដៅមករកជនរងគ្រោះ រួចកាប់មួយកាំបិតត្រង់ក្បាលតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post