header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ សាកសពបុរសចំ​ណាស់ម្នាក់ ត្រូវបានឃាតកមិនស្គាល់មុខសម្លាប់ ហើយកាត់ក្បាល រួចយកសាកសពបោះបណ្ដែតទឹកស្ទឹង។

ឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃសុក្រ ១៣កើត ខែ​ស្រាពណ៍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ​២០១៨​ នៅចំណុចស្ទឹងរលាប ព្រក ស្ថិតនៅភូមិក្សេត្របូរី  ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា សាកសព​ឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ​​សមត្ថកិច្ចជំនាញស្រុក ដឹកនាំដោយលោកអធិការ សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត ចុះទៅ​​ធ្វើការពិនិត្យលើសាកសពឃើញថា សពជនរងគ្រោះ ត្រូវឃាតកកាត់ក្បាលបាត់ចេញពី​ដងខ្លួន​។

បើតាម​បំភ្លឺពី​ប្រពន្ធជនរងគ្រោះឈ្មោះ យ៉ម ហុន និងប្រជាពលរដ្ឋឈ្មោះ អឹម សុខា ជន ប្រាប់សមត្ថកិច្ចថា ពាក់ព័ន្ធករណីឃាតកម្មនេះ​ បណ្ដាលមកពីទំនាស់ពាក្យសម្ដី ហើយ​សង្ស័យអាចមានគ្នា៣នាក់។

ក្រោយពិនិតចប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post