header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ នគរបាលបានដេញចាប់បុរសម្នាក់សង្ស័យលួចម៉ូតូរបស់គេដាក់ក្រោមផ្ទះជិះរត់គេចខ្លួន តែត្រូវម្ចាស់ដែលកំពុងរវល់បោកខោអាវ ឃើញទាន់ស្រែកផ្អើលឆោឡោ ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះឈ្មោះ រស់ ឡុន ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពព័ត៌មានបានរាយការណ៍ថា មានករណីចោរកម្មលូចម៉ូតូ១គ្រឿង ម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1c 8344 រតនគិរី ខណៈដែលម៉្ចាស់ម៉ូតូ ឈ្មោះវ៉ា សុផុន ភេទស្រី អាយុ៤៣ ឆ្នាំ ទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលកំពុងបោកខោអាវនៅក្រោយផ្ទះ ហើយទុកកូនសោម៉ូតូនៅលើគ្រែក្រោមផ្ទះ ។

ប្រភពបន្តថា ជនសង្ស័យបានចូលយកសោចាក់ម៉ូតូជិះយកចេញទៅ ប៉ុន្តែក្រោយមក ម្ចាស់ម៉ូតូឃើញទាន់ ហើយក៏ស្រែកផ្អើលឆោឡោ នាំគ្នាដេញតាម និងប្តឹងនគរបាលប៉ុស្តិ៍ មូលដ្ឋាន ដេញតាម និងសហការជាមួយជំនាញនគរបាលស្រុក និងប៉ុស្តិ៍ ឃុំស្រែអង្គ្រង ស្ទាកចាប់បានទាំងម៉ូតូ និងជនសង្ស័យតែម្តង។

អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ លោក ជា សារិត បានឲ្យភ្នាក់ងារ អង្គភាពសារព័ត៌មាន Cam Post (ខេមប៉ុស្តិ៍) ដឹងថា ជនសង្ស័យឈ្មោះ លី ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post