header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ម៉ូតូ២គ្រឿង បោលបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យមនុស្សរងរបួសស្រាល កាលពីវេលាម៉ោង៣៖០៧នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ទល់មុខសាលាបឋមសិស្សាបូរីកម្មករបួន ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពុងចាម 1J-5871 បើកបរដោយយុវតីម្នាក់ ឈ្មោះ ហៀម មី អាយុ១៧ឆ្នាំ ជនជាតិទំពួន រស់នៅភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង របួសស្រាល ក្នុងទិសដៅពីកើតទៅលិច ហើយបានបត់ឆ្វេង ខណៈពេលនោះក៏មានម៉ូតូ១គ្រឿងទៀត មកពីក្រោយក៏បុកចំពាក់កណ្តាលម៉ូតូស្កុបពីយ៉ាងពេញទំហឹងតែម្តង។

រីឯម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-1918 បើកបរដោយឈ្មោះ គង់ សារឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រងរបួសត្រូវជើងបន្តិចបន្ទួច មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍កាចាញ បានចុះមកអន្តរាគមន៍ធ្វើការវាស់វែង ហើយភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយឲ្យខាងម៉ូតូស្កុបពីចេញថ្លៃជួសជុលម៉ូតូC125 ឡើងវិញដើម្បីបញ្ចាប់រឿងនៅនឹងកន្លែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post