header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ ទីស្តីការគណៈរដ្ឋមន្រ្តីនឹងរៀបចំវេទិកាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅវិមានសន្តិភាព។

ប៉ុន្តែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឆ្លើយតមថាគណបក្សខ្លួននឹងមិនទៅចូលរួមក្នុងវេទិកាពិគ្រោះយោបល់នេះទេ នេះបើយោងតាមលិខិតលេខ ១៦៤/១៨ គសប ចុះថ្ងៃទី២០​ ខែសីហា ឆ្នាំ២០១៨ របស់គណបក្ស LDP។

លិខិតដែលផ្ញើជូនឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបរាប់ថា៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមថ្លែងអំណរគុណចំពោះការអញ្ជើញលោកប្រធានគណបក្ស និងតំណាងគណបក្សមួយរូបឱ្យចូលក្នុងរួមវេទិកាពិគ្រោះយោបល់

ប៉ុន្តែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមអធ្យាស្រ័យដែលមិនអាចចូលរួមវេទិកានេះ ដោយសារមូលហេតុ២៖ ទី១- ជោគជ័យនៃសំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលបានស្នើនឹង១២៥ អាសនៈក្នុងរដ្ឋសភា គឺឆ្លុះបញ្ចាំងពីឆន្ទៈប្រជាជនខ្មែរដែលពេញចិត្តនិងគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទី២- សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានដាក់លក្ខខណ្ឌថាការចូមរួលឱ្យយោបល់ពីតំណាងគណបក្សផ្សេងៗមិនត្រូវពាក់ព័ន្ធនឹងគោលនយោបាយគណបក្សប្រជាជនកម្ពុជាឡើយ។ លិខិតនេះបានទៅដល់ទីស្តីការគណៈរដ្ឋមន្រ្តីហើយ។

សូមរំលឹកថាក្រៅពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានបដិសេធមិនចូលរួមក្នុងវេទិកាពិគ្រោះយល់នេះដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post