header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៩នាក់ រួមនិងវត្ថុតាង ត្រូវ សមត្ថកិច្ចក្រុងកំពង់ឆ្នាំង ចាប់ខ្លួនបាន ខណៈក្រុមនេះកំពុងធ្វើសកម្មភាពចែកចាយ កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខ្ទមឈ្មោះ អ៊ុ សុជាតិ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ខាងលើនេះ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ប្រាប់ពីទីកន្លែង ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវអនុវត្តន៍តាមបច្ចេកទេសជំនាញបន្ទាន់ និងឃាត់ខ្លួនជនសង្ស័យខាងលើទាំង៩នាក់ និងរាយការណ៍ជូនលោកស្នងការនគបាលខេត្ត និងសុំការអនុញ្ញាតពី លោកព្រះរាជអាជ្ញា នាំយកមកធ្វើការសាកសួនៅអធិការនគបាលក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៩នាក់ ទី១. ឈ្មោះ អ៊ុ សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។ ទី២. ឈ្មោះ ខាន់ សុរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ ទី៣. ឈ្មោះ ធឿន លាងហ៊ី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែព្រី សង្កាត់កំពង់ឆ្នាំង។ ទី៤. ឈ្មោះ សៅ សុខវិសាល ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទី៥. ឈ្មោះ ហៀង ម៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ទី៦. ឈ្មោះ ហេង ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។ ទី៧. ឈ្មោះ មុំ សាន្ត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ទី៨. ឈ្មោះ ម៉ែន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុង។ ទី៩. ឈ្មោះ វណ្ណ សាវី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ពួកគេទាំង៩នាក់នេះ មិនមានមុខរបរច្បាស់លាស់នោះទេ ។

នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន ខាងលើនេះ សមត្ថកិច្ចដក់ហូតបានថ្នាំញៀន២កញ្ចប់តូច, ម៉ូតូ៤គ្រឿង, ទូរស័ព្ទដៃ១២គ្រឿង រួមនិងឧបករណ៍សម្ភារៈបម្រើដល់ការជក់មួយចំនួនផងដែរ ។

ក្រោយការសាកសួរ សមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង បានកសាងឯកសាបញ្ជូនទាំងមនុស្ស និងវត្ថុតាងសម្ភារៈ បន្តទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post