header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកវិភាគនយោបាយមួយរូប ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានអះអាងថា អង្គ​ការសហប្រជាជាតិ មិនបានព្យួរអាសនៈរបស់កម្ពុជា ដូចអ្វីដែលអតីតមេបក្សប្រឆាំង លើកឡើងនោះទេ។

ការអះអាងរបស់អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ អះអាងថា អាសនៈរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវបានទំនេរ ឬព្យួរ។

យ៉ាងណាក្តី លោក សុខ សុគន្ធ ហៅ ជេម សុខ អ្នកវិភាគនយោបាយប្រកាន់និន្នាការកណ្តាល បានអះអាងនៅថ្ងៃទី១៧ ខែកញ្ញាថា មិនទាន់មានការឮព្យួអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ដូចអតីតបក្សប្រឆាំងលើកឡើងនោះទេ។

លោក ជេម សុខ បានអះអាងថា ព័ត៌មានប្រឌិតរបស់លោក សម រង្ស៊ី ថា អាសនៈនៅអង្គ​ការសហប្រជាជាតិ មិនទាន់កើតឡើងដូចអ្វី ដែលមេបក្សប្រឆាំងលើកឡើងនោះទេ។

លោកបានបញ្ជាក់លើកបណ្តាញសង្គម យ៉ាងដូច្នេះថា "ប្រសិនលោកអ្នកណាបានដឹងថា សមាជិកសភាអឺរ៉ុបណា បានប្រាថ្នាចង់មកប្ដឹងអង្គការសហប្រជាជាតិ បណ្ដេញរដ្ឋាភិបាលកម្ពុជា ចេញពីកៅអីអាសនៈកម្ពុជា នៅសាលមហាសន្និបាត នៃអង្គការសហប្រជាជាតិ សូមមេត្តាបង្ហាញព័ត៌មាននោះប្រាប់ខ្ញុំបាទផង។ ព្រោះថា មកទល់ថ្ងៃទី១៦ កញ្ញានេះ ខ្ញុំបាទរកមិនឃើញសម្ដីសមាជិកសភាអឺរ៉ុបណា និយាយ និងប្រាថ្នាបែបនេះសោះ"

លោកបញ្ជាក់បន្ថែមថា "ខ្ញុំបាទសង្ស័យថា ព័ត៌មាននិយាយថា កៅអីកម្ពុជា នៅអង្គការសហប្រជាជាតិ (អ.ស.ប) ត្រូវទុកនៅទំនេរនេះ ដូចជាមិនពិត។ រីឯអ្នកដែលថា សមាជិកសភាអឺរ៉ុប និយាយនោះ ដូចជា សម្ដីប្រឌិ​តយកទៅញាត់មាត់សភាអឺរ៉ុប"

លោក សម រង្ស៊ី បានលើកឡើងលើបណ្តាញសង្គមថា អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ត្រូវដាក់ឲ្យនៅទំនេរ។ មានតំណាងរាស្ត្រសភាអឺរ៉ុប មួយចំនួន បានបញ្ចេញយោបល់ដូចតទៅ ៖ ដោយសារតែការបោះឆ្នោតចុងក្រោយនេះ នៅកម្ពុជា មិនស្របច្បាប់ ហើយជាការបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរទាំងស្រុង ដែលជាទង្វើមួយសហគមន៍អន្តរជាតិ មិនអាចទទួលយកបាន រដ្ឋសភា និងរដ្ឋាភិបាល ដែលទើបតែបង្កើតថ្មី នៅទីក្រុងភ្នំពេញ មិនមានភាពស្របច្បាប់ទេ។ ដូច្នេះក្នុងការរង់ចាំការបោះឆ្នោតឡើងវិញ ដែលនឹងមានគណបក្សសង្គ្រោះជាតិ ចូលរួមផងដែរ និងការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីការបោះឆ្នោតឡើងវិញនោះ សហគមន៍អន្តរជាតិ ត្រូវតែទុកអសនៈប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ ឲ្យនៅទំនេរ មានន័យថា ត្រូវបណ្តេញតំណាងរបប ហ៊ុន សែន មិនឲ្យអង្គុយអសនៈនេះទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post